លក្ខខណ្ឌ​ប្រើប្រាស់

ប្រសិន​បើ​ប្រើប្រាស់​មុខងារ​ជជែក​ពី Google ("សេវាកម្ម") អ្នក​ទទួល​យក​ និង​យល់ព្រមគោរព​តាម លក្ខខណ្ឌ​ប្រើប្រាស់​របស់ Google គោលការណ៍​ឯកជនភាព​ Google ព្រម​ទាំង​លក្ខខណ្ឌ​បន្ថែម​ទាំង​នេះ (ជា​រួម “លក្ខខណ្ឌ​ប្រើប្រាស់”)។ មុខងារ​ជជែក​អាច​ប្រើ​បាន​ជា​មួយ​លេខ​ទូរសព្ទ ដូច្នេះ​វា​​អាច​ចូល​តាមរយៈក្រុមហ៊ុនផ្តល់​​សេវាកម្ម​ផ្សេងទៀត ដើម្បី​​ទាក់ទង​លេខ​ទូរសព្ទ​ទាំង​នោះ។ អ្នក​យល់ព្រម​ថា ទំនាក់ទំនង​របស់​អ្នក​អាច​ត្រូវ​បាន​ត្រួតពិនិត្យ​ម្ដងម្កាល​ ដើម្បី​​ឲ្យ​ដឹង​ថា​មុខងារ​ជជែក​អាច​ផ្ដល់​សេវាកម្ម​បាន។ Google អាច​ផ្លាស់ប្ដូរ​ព័ត៌មាន​ឧបករណ៍របស់​អ្នក​ម្ដង​ម្កាល រួម​ទាំង​ព័ត៌មាន​សម្គាល់​ឧបករណ៍ ឬ​ព័ត៌មាន​ស៊ីមកាត ជា​មួយ​ក្រុមហ៊ុន​សេវា​ទូរសព្ទ​របស់​អ្នក​ ដើម្បី​ផ្ទៀងផ្ទាត់​លេខ​ទូរសព្ទ​របស់​អ្នក និង​ដើម្បី​ផ្ដល់​សេវាកម្ម។ លក្ខខណ្ឌ​ប្រើប្រាស់​ទាំង​នេះ​មិន​អនុវត្ត​ចំពោះ​មុខងារ​ និង​សេវាកម្ម​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​ក្រុមហ៊ុន​សេវា​ទូរសព្ទ​របស់​អ្នក​ទេ (ឧ. ការ​ហៅ​ទូរសព្ទ ឬ​ការ​ផ្ញើសារ​ដោយប្រើបណ្តាញ​ក្រុមហ៊ុន​សេវា​ទូរសព្ទ រួម​ទាំង SMS/MMS/ ។ល។) ។ អ្នក​អាច​បញ្ឈប់ការប្រើប្រាស់​សេវាកម្ម​​ដោយ​បិទ​វា​នៅ​ក្នុង​ការ​កំណត់​របស់​កម្មវិធី​ផ្ញើ​សារ​របស់​អ្នក។

សេវាកម្ម​ត្រូវ​បាន​ផ្ដល់​ដោយ Jibe Mobile, Inc., ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Google LLC ។